Call us on  604-474-4295

Monthly Archives: September 2018

ប្រវត្តិនិងភ្លេងការពិធីអាពាហ៍ពិពាហ៍ខ្មែរ

ភ្លេងការប្រពៃណីខ្មែរពិរោះ ស្តាប់កំសាន្តទាំងអស់គ្នា ស្តាប់ចំរៀងភ្លេងការទាំង១២បទ  Op-Ed: News4Khmer ដើម្បីអោយដឹងពីប្រវត្តិវង់ភ្លេងខ្មែរ រៀបរាបអំពីពិធីអភិសេក (ពិធីរៀបការ) របស់បឋមក្សត្ររបស់ខ្មែរព្រះនាង សោមា (លីវយី)ស្ដេចស្រីនគរភ្នំ ជាមួយនិងព្រះបាទ កៅណ្ឌិន្យ (ហ៊ុន ទៀន) ជាជនជាតិឥណ្ឌាមកពីស្រុកឥណ្ឌា ក្នុងវណ្ណៈព្រាហ្មណ៍នៅអាណាចក្រភ្នំ នៅដើម ស. វ ទី១ នៃគ្រឹស្ដសរាជ (គ.ស ៦៨)នេះយើង អានសន្និដ្ឋនាបានថា វងភ្លេងពិតជាបានចាប់កំណើត មុនពិធីរបស់ស្ដេចពីព្រះអង្គខាងលើនេះ ។ តាំងពីអាតីតកាលដ៏យូរលង់មកដល់បច្ចុប្បន្ននេះ ភ្លេងការបានក្លាយទៅជាគោលការណ៍ នៃជីវិតមនុស្ស ក្នុងសង្គមខ្មែរទៅហើយ។វង់ភ្លេងនេះបានដើរតួនាទីសំខាន់បំផុត ក្នុងការរៀបចំឥរិយាបទមនុស្ស រៀបចំឥរិយាបទសង្គមនាំសង្គមឈានទៅរកសេចក្ដីសុខសុភមង្គល ។ បទភ្លេងការទាំងឡាយ និងទំនុកច្រៀងទាំងឡាយ ប្រើប្រាស់ក្នុងពិធីរៀបការ សុទ្ធតែមានគោលបំណង និងទិសដៅច្បាស់លាស់ ក្នុងលក្ខណៈសម្បត្តិអប់រំទាំងអស់ ។ អប់រំអោយមនុស្សស្រលាញ់សម្បត្តិធម្មជាតិ អប់រំអោយស្រលាញ់ជំនឿ អប់រំអោយមនុស្សចេះស្រលាញ់មនុស្ស អប់រំមនុស្សអោយចេះអត់ធ្មត់ចេះទទួលខុសត្រូវក្នុងជីវិត ចេះតសស៊ូទ្រាំក្នុងការលំបាក មានការរស់នៅថ្លៃថ្នូរ ប្រកបដោយគុណធ៌ម សុច្ចរិត និងសច្ចៈធ៌ម។បទភ្លេង និងហបទចម្រៀង ដែលយកមកប្រគំទូលន្មាន ពីដើមពិធីរហូតដល់ចប់ពិធីនៃអាពាហហហ៍ពិពាហ៍ខ្មែរ […]

Read More
%d bloggers like this: